ត្តម ហែម ខន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានចុះជួបក្រុមប្រឹក្សាស្រុកសំរោងទង ក្រុមការងារ ព្រមទាំងប្រធានក្រុមប្រឹក្សាឃុំទាំង១៥ របស់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុបចំនួន ៣៧នាក់ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៦៣/០៥២១/សសគក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១
 
ចែករំលែក ៖

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានចុះជួបក្រុមប្រឹក្សាស្រុកសំរោងទង ក្រុមការងារ ព្រមទាំងប្រធានក្រុមប្រឹក្សាឃុំទាំង១៥ របស់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុបចំនួន ៣៧នាក់ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៦៣/០៥២១/សសគក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ និងបានសំណូមពរឱ្យអាជ្ញាធរបន្តការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តឱ្យបានតឹងរឹងបំផុតនូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់ក្រសួងសុខាភិបាល ដើម្បីជៀសឱ្យបានអំពីការឆ្លងនូវជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតតាមបណ្តាឃុំក្នុងភូមិសាស្រ្តស្រុកសំរោងទង។ នាឱកាសនោះឯកឧត្តមបានឧបត្ថម្ភមន្ត្រីស្រុក មន្ត្រីឃុំ ដែលបានចូលរួមចំនួន ៣៧នាក់ សរុបថវិកាចំនួន ៨០០ ០០០រៀល (ប្រាំបីរយពាន់រៀលគត់)។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ